ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមក ទាំងភ័យញាប់ញ័រ។ ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដារបស់ទូលបង្គំ! សូមលើកតម្កើងព្រះជាម្ចាស់ ដែលបានសង្គ្រោះទូលបង្គំ! ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបង្ក្រាបប្រជាជននានា ឲ្យមកចុះចូលនឹងទូលបង្គំ ហើយព្រះអង្គបានប្រោសទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ និងរំដោះទូលបង្គំឲ្យរួចផុតពី មនុស្សឃោរឃៅ។ ហេតុនេះហើយបានជាទូលបង្គំសរសើរ តម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។ ព្រះអង្គបានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ។
អាន ទំនុកតម្កើង 18
ស្ដាប់នូវ ទំនុកតម្កើង 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 18:43-50
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ