ទំនុកតម្កើង 18:32-36

ទំនុកតម្កើង 18:32-36 គខប

ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។ ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។ ព្រះអង្គ​ការពារ​ទូលបង្គំ មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។