ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹង សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ។ ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល របស់ព្រះអង្គ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។ ព្រះអង្គតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។ សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
អាន ទំនុកតម្កើង 17
ស្ដាប់នូវ ទំនុកតម្កើង 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 17:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ