ទំនុកតម្កើង 16:1-5

ទំនុកតម្កើង 16:1-5 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ! ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ នៃ​ទូលបង្គំ ក្រៅ​ពី​ព្រះអង្គ គ្មាន​អ្វី​ប្រសើរ​សម្រាប់​ទូលបង្គំ​ឡើយ!។ ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះ សុទ្ធ​តែ​ជា​មនុស្ស​ល្អ ទូលបង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។ រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។ ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ត្រូវ​ការ អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។