ទំនុកតម្កើង 145:1-3
ទំនុកតម្កើង 145:1-3 គខប
ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។

