ទំនុកតម្កើង 144:1-3

ទំនុកតម្កើង 144:1-3 គខប

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ ព្រះអង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ខ្ញុំ ព្រះអង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះអង្គ​រំដោះ​ខ្ញុំ ព្រះអង្គ​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?