ទំនុកតម្កើង 141:2-4

ទំនុកតម្កើង 141:2-4 គខប

សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច! ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក្សា​មាត់​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ​អាក្រក់​សោះ​ឡើយ។ សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ទូលបង្គំ មាន​លម្អៀង​ទៅ​រក​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ រួម​ជា​មួយ​មនុស្ស​ទុច្ចរិត សូម​កុំ​ឲ្យ​ទូលបង្គំ​ចូល​រួម​ជប់‌លៀង ជា​មួយ​ពួក​គេ​ឡើយ។