ទំនុកតម្កើង 139:2-4

ទំនុកតម្កើង 139:2-4 គខប

ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ តាំង​ពី​ចម្ងាយ។ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការ ពេល​ណា​ដែល​ទូលបង្គំ​សម្រាក ហើយ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​អើយ ពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។