ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម ព្រះអម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។ បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចការនោះ នៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។ ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។ ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ គឺព្រះបាទស៊ីហុនជាស្ដេចស្រុកអាម៉ូរី ព្រះបាទអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។
អាន ទំនុកតម្កើង 135
ស្ដាប់នូវ ទំនុកតម្កើង 135
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 135:5-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ