ទំនុកតម្កើង 133:1-3

ទំនុកតម្កើង 133:1-3 គខប

ការ​ដែល​បងប្អូន​នៅ រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។ គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ ហូរ​នៅ​លើ​ក្បាល ចុះ​មក​លើ​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​លោក ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ និង​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច។