ទំនុកតម្កើង 133

133
ពេល​បងប្អូន​នៅ​រស់​ជុំ​គ្នា
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ការ​ដែល​បងប្អូន​នៅ
រួម​រស់​ជា​មួយ​គ្នា
គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។
2គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ
ហូរ​នៅ​លើ​ក្បាល
ចុះ​មក​លើ​ពុក​ចង្កា​របស់​លោក​អើរ៉ុន
រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​លោក
3ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់
ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន
ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ
និង​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 133: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ