ទំនុកតម្កើង 131:1-2
ទំនុកតម្កើង 131:1-2 គខប
ឱព្រះអម្ចាស់អើយ ទូលបង្គំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។ ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់ ទូលបង្គំមានចិត្តស្ងប់ ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយ គឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត នៅជិតម្ដាយយ៉ាងនោះដែរ។

