ទំនុកតម្កើង 13:3-6

ទំនុកតម្កើង 13:3-6 គខប

ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទត​មក​ទូលបង្គំ ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​នាំ​គ្នា​ត្រេក​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​បរា‌ជ័យ។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះអង្គ ចិត្ត​ទូលបង្គំ​ត្រេក​អរ​សប្បាយ ព្រោះ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ។