ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ ព្រះអង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែល ទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។ ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។ នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
អាន ទំនុកតម្កើង 121
ស្ដាប់នូវ ទំនុកតម្កើង 121
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 121:1-7
6 ថ្ងៃ។
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ