ទំនុកតម្កើង 119:89-95

ទំនុកតម្កើង 119:89-95 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះអង្គ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។ អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ‌សារ​វិន័យ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម អំណាច​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះអង្គ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។ ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំ តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ