សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ ដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម! នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។ មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាល ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។ មនុស្សពាលបានធ្វើឲ្យទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។ ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង។ ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:49-56
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ