ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។ ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលុបដែរ។ ទូលបង្គំស្អប់ខ្ពើមការកុហកណាស់ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។ ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និងដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:161-168
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ