ទំនុកតម្កើង 119:137-143

ទំនុកតម្កើង 119:137-143 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សុចរិត វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ! ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។ ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ សម្រេច​ជាក់​ស្តែង​ហើយ ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។ ទូលបង្គំ​ជា​មនុស្ស​តូច‌តាច ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។ ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ‌បញ្ជា​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។