ទំនុកតម្កើង 119:113-120

ទំនុកតម្កើង 119:113-120 គខប

ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ព្រះអង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ជានិច្ច។ មនុស្ស​អាក្រក់​អើយ ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ! សូម​ជួយ​គាំទ្រ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។ សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។ ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដំបូន្មាន​របស់​ព្រះអង្គ។ រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ព្រះអង្គ ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។