ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
អាន ទំនុកតម្កើង 118
ស្ដាប់នូវ ទំនុកតម្កើង 118
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 118:21-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ