ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទទូចអង្វរ ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំ អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។ មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង! ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យ អាណិតមេត្តា។ ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ។
អាន ទំនុកតម្កើង 116
ស្ដាប់នូវ ទំនុកតម្កើង 116
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 116:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ