ឱព្រះជាអម្ចាស់អើយ សូមព្រះអង្គមេត្តា ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏លើសលុប សូមរំដោះទូលបង្គំផង! ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត ទូលបង្គំរបួសដួងចិត្ត។ ទូលបង្គំកំពុងតែរសាត់បាត់ទៅ ដូចជាស្រមោលនៅពេលល្ងាច គេកម្ចាត់ទូលបង្គំដូចកម្ចាត់សត្វល្អិត។ ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។ ពេលមនុស្សម្នាឃើញទូលបង្គំ គេនាំគ្នាសើចចំអក និងគ្រវីក្បាលដាក់ទូលបង្គំ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ! សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថា ព្រះអង្គបានសង្គ្រោះទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ ក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរ ប្រសិនបើពួកគេវាយប្រហារទូលបង្គំ ពួកគេមុខជាត្រូវបាក់មុខ ហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងមានអំណរសប្បាយ។ សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ! ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោម បណ្ដាជនដ៏ច្រើនកុះករ! ដ្បិតព្រះអង្គការពារជនកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។
អាន ទំនុកតម្កើង 109
ស្ដាប់នូវ ទំនុកតម្កើង 109
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 109:21-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ