គេធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់ សង្កត់សង្កិនគេទេ ដើម្បីការពារពួកគេ ព្រះអង្គបានបន្ទោសស្ដេចនានាថា: «កុំប៉ះពាល់អស់អ្នក ដែលយើងបានចាក់ប្រេងអភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។ ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុន គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។ គេដាក់ខ្នោះជើងលោក ហើយដាក់ច្រវាក់កលោក រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។ ស្ដេចស្រុកអេស៊ីប ដែលជាម្ចាស់លើប្រជារាស្ត្រនានា បានចេញបញ្ជាឲ្យគេស្រាយចំណង ដោះលែងលោក។ បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យ ត្រួតត្រាលើព្រះរាជវាំង ព្រមទាំងឲ្យលោកមើលខុសត្រូវ លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។ ស្ដេចប្រទានឲ្យលោកត្រួតត្រា លើមន្ត្រីទាំងអស់ ហើយឲ្យលោកប្រៀនប្រដៅ ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។
អាន ទំនុកតម្កើង 105
ស្ដាប់នូវ ទំនុកតម្កើង 105
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 105:13-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ