ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យ មេត្តាករុណា។ ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេ ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។ ព្រះអង្គមិនដាក់ទោសយើង ឲ្យសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។ ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។
អាន ទំនុកតម្កើង 103
ស្ដាប់នូវ ទំនុកតម្កើង 103
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 103:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ