ទំនុកតម្កើង 102:25-27

ទំនុកតម្កើង 102:25-27 គខប

ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ​ដែរ។ ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ផ្ទៃ​មេឃ និង​ផែនដី នឹង​រិច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ព្រះអង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សម្លៀក‌បំពាក់ ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​តែ​ដដែល ព្រះ‌ជន្មាយុ​របស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ទេ។