ទំនុកតម្កើង 10:16-18

ទំនុកតម្កើង 10:16-18 គខប

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត។