សុភាសិត 8:6-10

សុភាសិត 8:6-10 គខប

ចូរ​នាំ​គ្នា​ស្ដាប់ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់ ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។ អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់ រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។ ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ លើស​មាស​ទឹក‌ដប់​ទៅ​ទៀត។