សុភាសិត 8:27-30

សុភាសិត 8:27-30 គខប

កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។ កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជម្រៅ កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​កម្សាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។