ចូរត្រងត្រាប់ស្ដាប់! ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ! តម្រិះក៏បន្លឺសំឡេងឡើងដែរ! ព្រះប្រាជ្ញាញាណឈរលើទួល ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ បណ្ដាជនទាំងឡាយអើយ! ខ្ញុំស្រែកហៅអ្នករាល់គ្នា ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។ មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។ ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់ ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់ រីឯអស់អ្នកចេះដឹងក៏យល់ថា ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។ ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃ លើសមាសទឹកដប់ទៅទៀត។ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។ ខ្ញុំជាប្រាជ្ញា ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។ ខ្ញុំមានប្រាជ្ញា និងយោបល់ ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
អាន សុភាសិត 8
ស្ដាប់នូវ សុភាសិត 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 8:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ