សុភាសិត 6:24-29

សុភាសិត 6:24-29 គខប

ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។ កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។ ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។ តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល? តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង? រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជានិច្ច។