សុភាសិត 31:16-25
សុភាសិត 31:16-25 គខប
នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។ នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនឲ្យទំនេរដៃឡើយ។ នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។ នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។ នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។ ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។ នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។ នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។

