សុភាសិត 2:6-11

សុភាសិត 2:6-11 គខប

មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។ ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន