សុភាសិត 2:10-15

សុភាសិត 2:10-15 គខប

ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិល‌ខូច ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរ មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។