កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះអម្ចាស់ ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។ មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។ ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
អាន សុភាសិត 2
ស្ដាប់នូវ សុភាសិត 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 2:1-8
5 ថ្ងៃ
ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ