ភីលីព 2:1-6

ភីលីព 2:1-6 គខប

ដូច្នេះ ប្រសិន​បើ​បងប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​លើក​ទឹក​ចិត្ត​បងប្អូន ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ពិត​ជា​ប្រទាន​ឲ្យ​បងប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បងប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តា‌ករុណា សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បងប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ និង​មាន​ឆន្ទៈ​តែ​មួយ។ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។ ក្នុង​ចំណោម​បងប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ។ ព្រះគ្រិស្ត‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បងប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។ ទោះ‌បី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បានក្ដោបក្ដាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។