ភីលីព 2:1-11

ភីលីព 2:1-11 គខប

ដូច្នេះ ប្រសិន​បើ​បងប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន ​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​លើក​ទឹក​ចិត្ត​បងប្អូន ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ពិត​ជា​ប្រទាន​ឲ្យ​បងប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បងប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តា‌ករុណា សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បងប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ និង​មាន​ឆន្ទៈ​តែ​មួយ។ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។ ក្នុង​ចំណោម​បងប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។ ព្រះគ្រិស្ត‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បងប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។ ទោះ‌បី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ និង ឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើង​ថា ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 2:1-11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ