ជនគណនា ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរនេះមានឈ្មោះថា «ជនគណនា» ឬ«ជំរឿនប្រជាជន» ដូច្នេះ មកពីនៅផ្នែកដំបូងមានកត់ត្រាអំពីការរាប់ចំនួន ឬជំរឿនប្រជាជន ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ ក្នុងកណ្ឌគម្ពីរនេះទាំងមូលពុំមានរៀបរាប់អំពីជំរឿនប្រជាជនរហូតទេ គឺរៀបរាប់អំពីដំណើររបស់ជនជាតិអ៊ីស្រាអែល ក្នុងវាលរហោស្ថាន។
ក្រោយពីបានទទួលក្រឹត្យវិន័យពីព្រះជាម្ចាស់ តាមរយៈលោកម៉ូសេនៅភ្នំស៊ីណៃរួចហើយ
• ជនជាតិអ៊ីស្រាអែលរៀបចំខ្លួនចូលទៅចាប់យកទឹកដី ដែលព្រះជាម្ចាស់សន្យាប្រទានឲ្យពួកគេ ទុកជាកេរមត៌ក (១.១-១០.១០)។
• ជនជាតិអ៊ីស្រាអែលធ្វើដំណើរទៅកាដេស-បារនា ដែលជាច្រកចូលទៅកាន់ទឹកដីសន្យា តែពួកគេពុំហ៊ានចូលទៅទេ។ ដូច្នេះ ពួកគេបកក្រោយវិញ ហើយរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានត្រាច់ចរយ៉ាងយូរនៅវាលរហោស្ថាននោះ ពួកគេទៅដល់ស្រុកម៉ូអាប់ ដែលនៅខាងកើតសមុទ្រមរណៈ (១០.១១-២១.៣៥)។
• បន្ទាប់មក មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានដល់ជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកម៉ូអាប់ មុនពេលពួកគេចូលទៅកាន់កាប់ទឹកដីស្រុកកាណាន (២២.១-៣៦.១៣)។
កណ្ឌគម្ពីរនេះរៀបរាប់អំពីព្រឹត្តិការណ៍ដែលកើតមានបន្តពីគម្ពីរ «និក្ខមនំ» និង«លេវីវិន័យ» ព្រមទាំងបង្ហាញឲ្យឃើញថា ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់គ្រាន់តែជាមនុស្សលោកសាមញ្ញធម្មតាប៉ុណ្ណោះ។ ពេលខ្លះពួកគេចេះទុកចិត្តលើព្រះជាម្ចាស់ ពេលខ្លះទៀតពួកគេក៏នៅមានចិត្តសង្ស័យដែរ ពេលខ្លះពួកគេមានកម្លាំងមាំមួន ពេលខ្លះទៀតទន់ខ្សោយ ពេលខ្លះរុងរឿង ពេលខ្លះអាប់ឱន។ តាមរយៈកណ្ឌគម្ពីរនេះ យើងឃើញថាព្រះជាម្ចាស់តែងតែមានព្រះហឫទ័យស្មោះស្ម័គ្រចំពោះប្រជារាស្ដ្ររបស់ព្រះអង្គជានិច្ច ហើយតាមរយៈការតឹងរ៉ឹង ព្រះអង្គសម្តែងឲ្យពួកគេឃើញថា ព្រះអង្គជាព្រះដ៏សុចរិត និងយុត្តិធម៌។
ចំណែកឯលោកម៉ូសេវិញ លោកមានបេសកកម្មមួយដ៏លំបាក គឺធ្វើជាអ្នកនាំពាក្យរបស់ព្រះដ៏វិសុទ្ធយកទៅប្រាប់ប្រជាជនដែលចេះតែបះបោរ ហើយលោកក៏តស៊ូព្យាយាមការពារប្រជាជនដែលមានចិត្តមិនស្មោះត្រង់នេះ ដោយទូលអង្វរព្រះដ៏សុចរិត សូមទ្រង់មេត្តាប្រណីសន្ដោសដល់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: