លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ! លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត? លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។
អាន ជនគណនា 16
ស្ដាប់នូវ ជនគណនា 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 16:12-14
19 ថ្ងៃ។
នៅក្នុងសៀវភៅជនគណនា យើងកំពុងតែដើរ ត្រាច់ចរ និងថ្វាយបង្គំជាមួយនឹងពួកអ៊ីស្រាអែលក្នុងរយៈពេល ៤០ ឆ្នាំក្នុងទីរហោស្ថាន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេខ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ