ជនគណនា 11:4-6

ជនគណនា 11:4-6 គខប

ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់! ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។