នេហេមា ពាក្យលំនាំ
ពាក្យលំនាំ
លោកនេហេមារស់នៅជំនាន់លោកបូជាចារ្យអែសរ៉ាដែរ។ លោកជាមន្ត្រីមួយរូបដ៏សំខាន់របស់ព្រះចៅអើថាស៊ើកសេស ជាអធិរាជរបស់ចក្រភពពែរ្ស។ លោកបានទទួលរាជានុញ្ញាតវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីស្ដារស្រុកទេសឡើងវិញ ផ្នែកខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច (១.១-២.១០)។ ពេលទៅដល់ ទោះបីមានការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនក្ដី ក៏មានជនរួមជាតិរបស់លោកជាច្រើនបានជួយគាំទ្រលោក ក្នុងការសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ (២.១១-៧.៧២)។ បន្ទាប់មក លោកបានរួមសហការជាមួយលោកបូជាចារ្យអែសរ៉ា ក្នុងការប្រារព្ធពិធីបុណ្យដ៏សំខាន់ផ្សេងៗ ហើយនៅពេលនោះ លោកអែសរ៉ាអានគម្ពីរវិន័យឲ្យប្រជាជនស្ដាប់។ ក្រុមលេវីមានភារកិច្ចពន្យល់គម្ពីរវិន័យ និងបកប្រែឲ្យអស់អ្នកដែលពុំយល់ភាសាហេប្រឺស្ដាប់។ ដូច្នេះ ប្រជាជននាំគ្នាប្ដេជ្ញាចិត្តសម្តែងភក្ដីភាពចំពោះព្រះអម្ចាស់ សាជាថ្មី (៨.១-១០.៤០)។ ក្រោយពីបានរៀបចំសណ្ដាប់ធ្នាប់សម្រាប់ស្រុកទេស ជាពិសេស សណ្ដាប់ធ្នាប់ផ្នែកនយោបាយចប់សព្វគ្រប់ហើយ(១១.១-១២.២៦) លោកនេហេមានាំមុខប្រជាជនធ្វើពិធីសម្ពោធកំពែងក្រុងដែលគេទើបនឹងសង់រួច (១២.២៧-៤៣)។ បន្ទាប់មកទៀត លោករៀបចំកែទម្រង់ខ្លះផ្នែកខាងជំនឿសាសនា (១២.៤៤-១៣.៣១)។
គម្ពីរនេហេមាបង្ហាញឲ្យយើងស្គាល់មនុស្សម្នាក់ ដែលមានចិត្តពុះពារ ធ្វើសកម្មភាពផ្សេងៗ ដើម្បីសម្តែងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងជាតិមាតុភូមិ។ លោកនេហេមាជាមនុស្សមានចិត្តទៀងត្រង់ មានចិត្តក្លាហាន ហើយបំពេញកិច្ចការទាំងអស់ដោយអធិស្ឋាន។
ទើបបានជ្រើសរើសហើយ៖
នេហេមា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: