ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ព្រះអង្គ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។ ហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ ដោយយុត្តិធម៌ និងសុចរិតមែន ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។ ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ បូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ ពុំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជា ឬការព្រមានផ្សេងៗ ដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។ នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។ ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ! យើងខ្ញុំធ្វើជាទាសករក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំ ដើម្បីឲ្យពួកគេបរិភោគផលផ្លែ និងទទួលភោគទ្រព្យនៅក្នុងស្រុក! ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ បែរជាបម្រុងទុកសម្រាប់ស្ដេចនានា ដែលព្រះអង្គឲ្យយើងខ្ញុំធ្វើជាចំណុះ ព្រោះតែអំពើបាបរបស់យើងខ្ញុំ។ គេត្រួតត្រាលើរូបកាយយើងខ្ញុំ និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
អាន នេហេមា 9
ស្ដាប់នូវ នេហេមា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 9:32-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ