លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្ដាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការី និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។ លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយក្រឹត្យវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។
អាន នេហេមា 8
ស្ដាប់នូវ នេហេមា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 8:4-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ