នេហេមា 7:4-73

នេហេមា 7:4-73 គខប

យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។ ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ: ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ: កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់ កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់ កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់ កូន​ចៅ​របស់​លោក​ផាហាត-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២ ៨១៨​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់ កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់ កូន​ចៅ​របស់​លោក​ប៊ីនុយ​មាន ៦៤៨​នាក់ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៨​នាក់ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ២ ៣២២​នាក់ កូន​ចៅ​របស់​លោក​អដូ‌នីកាំ​មាន ៦៦៧​នាក់ កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ៃ​មាន ២ ០៦៧​នាក់ កូន​ចៅ​របស់​លោក​អេឌីន​មាន ៦៥៥​នាក់ កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេ‌សេគា​មាន ៩៨​នាក់ កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ៣២៨​នាក់ កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៤​នាក់ កូន​ចៅ​របស់​លោក​ហារេប​មាន ១១២​នាក់ កូន​ចៅ​របស់​អ្នក​ស្រុក​គីបៀន​មាន ៩៥​នាក់ អ្នក​ភូមិ​បេថ្លេ‌ហិម និង​នថូ‌ផា​មាន​១៨៨​នាក់ អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់ អ្នក​ភូមិ​បេតអាស‌ម៉ាវែត​មាន ៤២​នាក់ អ្នក​ក្រុង​គារយ៉ាត-‌យ៉ារីម កេភី‌រ៉ា និង​បៀរ៉ុត​មាន ៧៤៣​នាក់ អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់ អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ១២៣​នាក់ អ្នក​ភូមិ​នេបូរ​មួយ​ទៀត​មាន ៥២​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់ អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២១​នាក់ អ្នក​ក្រុង​សេណា‌អា​មាន ៣ ៩៣០ នាក់។ ក្រុម​បូជា‌ចារ្យ​ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្រុម​គ្រួសារ​លោក​យេសួរ​មាន ៩៧៣​នាក់ កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់ កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់ កូន​ចៅ​របស់​លោក​ហារីម​មាន ១ ០១៧​នាក់។ ក្រុម​លេវី​ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់។ ក្រុម​ចម្រៀង ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន ១៤៨​នាក់។ ក្រុម​យាម​ទ្វារ ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អេធើ កូន​ចៅ​របស់​លោក​ថាល‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៨​នាក់។ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​មេហ៊ូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហាហ៊ើរ កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហារសា កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា កូន​ចៅ​របស់​លោក​យា‌ឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត-‌ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។ រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេលហា‌រេសា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៤២​នាក់។ ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាគូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ អ្នក​ទាំង​នេះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ក៏​បាត់​បង់​តំណែង​ជា​បូជា‌ចារ្យ ហើយ​លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរឹម និង​ធូមីម* ជា​មុន​សិន។ សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០​នាក់ ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២៤៥​នាក់។ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។ មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន បាន​ថ្វាយ​ប្រាក់ សម្រាប់​ការ​សង់​ព្រះ‌វិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សម្រាប់​ព្រះ‌វិហារ ព្រម​ទាំង​ពែង​ហា‌សិប និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​ប្រាំ​រយ​សាម‌សិប​សម្រាប់។ មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង សម្រាប់​ការ​សង់​ព្រះ‌វិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។ ប្រជា‌ជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់ ពីរ​ពាន់​ណែន និង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ហុក‌សិប​ប្រាំ‌ពីរ​សម្រាប់។ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ប្រជា‌ជន ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​អ៊ីស្រា‌អែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។