នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា លោកអម៉ារា លោកម៉ាលូក លោកហាធូស លោកសេកានា លោករេហ៊ូម លោកម្រេម៉ូត លោកអ៊ីដោ លោកគីនេថោន លោកអប៊ីយ៉ា លោកមីយ៉ាមីន លោកម៉ាឌា លោកប៊ីលកា លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា លោកសាលូវ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និងពួកលេវីនៅជំនាន់លោកយេសួរ។ ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ រីឯលោកបាកប៊ូគា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាដួរ។ នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យមានរាយនាមដូចតទៅ: លោកមេរ៉ាយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំគ្រួសារយេរេមា លោកមស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ារា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារមេលីគូរ លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបានា លោកអ័ឌណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាយជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ូត លោកសាការីជាមេដឹកនាំគ្រួសារអ៊ីដោ លោកមស៊ូឡាមជាមេដឹកនាំគ្រួសារគីនេថោន លោកស៊ីកគ្រីជាមេដឹកនាំគ្រួសារអប៊ីយ៉ា…ជាមេដឹកនាំគ្រួសារមិនយ៉ាមីន លោកពីលថាយជាមេដឹកនាំគ្រួសារម៉ូអាឌា លោកសាំមួរជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា លោកម៉ាថ្នាយជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដាយ៉ា លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកហេប៊ើរជាមេដឹកនាំគ្រួសារអម៉ុក លោកហាសាបយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកនេថានេលជាមេដឹកនាំគ្រួសារយេដាយ៉ា។ នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាដួរ ធ្វើជាមហាបូជាចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវី ជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមបូជាចារ្យ រហូតដល់រជ្ជកាលព្រះចៅដារីយុស។ ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។ មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ បន្ទាប់មក មានលោកម៉ាថានា លោកបាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។ អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។
អាន នេហេមា 12
ស្ដាប់នូវ នេហេមា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 12:1-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ