នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា លោកអម៉ារា លោកម៉ាលូក លោកហាធូស លោកសេកានា លោករេហ៊ូម លោកម្រេម៉ូត លោកអ៊ីដោ លោកគីនេថោន លោកអប៊ីយ៉ា លោកមីយ៉ាមីន លោកម៉ាឌា លោកប៊ីលកា លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា លោកសាលូវ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និងពួកលេវីនៅជំនាន់លោកយេសួរ។ ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ រីឯលោកបាកប៊ូគា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាដួរ។
អាន នេហេមា 12
ស្ដាប់នូវ នេហេមា 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នេហេមា 12:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ