នេហេមា 1:1-2

នេហេមា 1:1-2 គខប

នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។ នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច មាន​បងប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។