ម៉ាកុស 8:31-33

ម៉ាកុស 8:31-33 គខប

បន្ទាប់​មក ព្រះ‌យេស៊ូ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រ​មនុស្ស*​ត្រូវ​រង‌ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ*​នឹង​បោះ‌បង់​ព្រះអង្គ​ចោល ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ប្រាប់​គេ ដោយ​ឥត​លាក់‌លៀម។ លោក​ពេត្រុស​យាង​ព្រះអង្គ​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្តិច ហើយ​បន្ទោស​ព្រះអង្គ។ ព្រះ‌យេស៊ូ​ងាក​ទត​ទៅ​ពួក​សិស្ស*​ឯ​ទៀតៗ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បន្ទោស​លោក​ពេត្រុស​វិញ​ថា៖ «នែ៎! មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធ‌សាធ»។