ម៉ាកុស 7:31-35

ម៉ាកុស 7:31-35 គខប

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ុស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។ គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់។ ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ព្រះអង្គ​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់ រួច​ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ‌បន្ទូល​ថា «អិប‌ផា‌ថា» (ប្រែ​ថា: ចូរ​បើក​ឡើង)។ រំពេច​នោះ ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​ច្បាស់​លាស់។