ម៉ាកុស 7:20-23

ម៉ាកុស 7:20-23 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ត​អបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និង​គំនិត‌លេលា។ ការ‌អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*»។