ម៉ាកុស 6:17-20

ម៉ាកុស 6:17-20 គខប

ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះអង្គ​យក​មក​ធ្វើ​ជា​មហេសី។ លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។ ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ស្ដេច​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេច​ការពារ​លោក។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ស្ដេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។